#Noted ថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ការធ្វើបច្ចុប្បន្នភាពស្ថិតិគ្រួសារកសិករនិងផ្ទៃកសិកម្មនៅខេត្តព្រៃវែ នៅសាលប្រជុំធំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
គោលបំណង រៀបចំបច្ចុប្បភាពស្ថិតិគ្រួសារកសិករនិងផ្ទៃដីកសិកម្មខេត្តព្រៃវែងជាថ្មីឡើងវិញ ដើម្បីឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍវិស័យកសិកម្មខេត្តព្រៃវែងឱ្យកាន់តែប្រសើរឡើង។
សមាសភាពចូលរួមមាន ក្រុមការងារធ្វើបច្ចុប្បន្នភាពគ្រួសារកសិករនិងផ្ទៃដីដាំដុះនៅខេត្តព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, រដ្ឋបាល ៣៨ឃុំ/សង្កាត់ ទទួលបន្ទុកកសិកម្ម នៃក្រុងព្រៃវែង ស្រុកពោធិ៍រៀង ស្រុកពារាំង ស្រុកស៊ីធរកណ្ដាល និងស្រុកកញ្ជ្រៀច, មន្ត្រីកសិកម្មឃុំ/សង្កាត់ និងតំណាងអង្គការ GIZ សរុប ១២២នាក់ ស្រី ២៦នាក់។
រៀបចំដោយ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
គាំទ្រដោយ៖ GIZ

