(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងជាអភិបាលខេត្តកំពង់ចាម បានថ្លែងថា៖ យុវជនកម្ពុជា មានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ទាំងក្នុងផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ និយាយរួម យុវជនគឺជាឆ្អឺងខ្នង ជាសសរស្ដំ នៃអនាគតប្រទេសជាតិ ដូចពាក្យស្លោក ” យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ”។ ការថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ៩ខែ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជាកំពង់ចាម ដោយមានការចូលរួមពី ប្រធាន-អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការខេត្ត សរុប៨០រូប ស្ថិតនៅទីស្នាក់ការ ស.ស.យ.ក.ខេត្ត នាក្រុងកំពង់ចាម៕

