អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១២០គ្រួសារ នៅស្រុកពារាំង

(ព្រៃវែង) :នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១២០គ្រួសារនៅស្រុកពារាំងខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង លោក លោកស្រី ជាអាជ្ញាធរស្រុក ពារាំង។

បើយោង តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយបានអោយដឹងថានៅខេត្តព្រៃវែង ស្រុកដែលរងផលប៉ះពាល់ដោយសារទឹកជំនន់រួមមាន៖ ស្រុកស៊ីធរកណ្តាល, ស្រុកពាមជរ, ស្រុកកំពង់ត្របែក, ស្រុកកំចាយមារ, ស្រុកពាមរក៍, ស្រុកពោធិ៍រៀង, ស្រុកបាភ្នំ និងស្រុកពារាំង។ សូមជម្រាបផងដែរថា នៅក្នុងស្រុកពារាំងនៅឃុំមេសរប្រចាន់ ទឹកជំនន់បានកាត់ផ្តាច់ផ្លូវខេត្តលេខ ៣៨៣បេ ចំនួន៣កន្លែង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។

អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១២០គ្រួសារក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ម៉ី២កេស ទឹកសុទ្ធពីយួរ ត្រីខ១២កំប៉ុង និងថវិកាមួយចំនួន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *