ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ច​ប្រជុំ​បូកសរុ​បលទ្ធផលការងារគណបក្សខេត្ត​ និងក្រុមការងារគណបក្សចុះជួយខេត្ត​ រយៈពេល​៩ខែ​ ឆ្នាំ​២០២៥​ និងលេីកទិសដៅភារកិច្ចបន្ត!

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ច​ប្រជុំ​បូកសរុ​បលទ្ធផលការងារគណបក្សខេត្ត​ និងក្រុមការងារគណបក្សចុះជួយខេត្ត​ រយៈពេល​៩ខែ​ ឆ្នាំ​២០២៥​ និងលេីកទិសដៅភារកិច្ចបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណបក្សខេត្តទាំង ៣រូប, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍, ឯកឧត្តម លោកជំទាវ លោកលោកស្រី សមាជិកគណៈកម្មាធិការគណបក្សខេត្ត, ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សមូលដ្ឋាន និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនគណបក្ស និងប្រជាជន រយៈពេល ៩ខែកន្លងមក រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត ក៏បានជំរុញឲ្យមន្ត្រីគណបក្សទាំងអស់ សូមបន្តសកម្មភាពជាបន្តឲ្យបានផលផុស និងមានប្រសិទ្ធភាព ដើម្បីដំណើរឆ្ពោះទៅកាន់ការឃោសនា និងការបោះឆ្នោត នាឆ្នាំ ២០២៧-២០២៨ ខាងមុខឲ្យទទួលបានជោគជ័យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *