(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសណ្ដែក ស្រុកបាធាយ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចការសាងសង់បានប្រមាណជាង70% ហើយរំពឹងថាគម្រោងនេះនឹងកសាងរួចរាល់100% នៅបំណាច់ឆ្នាំ 202។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត បានចាត់ឲ្យមន្ត្រីគណបក្សមូលដ្ឋាន បន្តចុះត្រួតពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ ក្នុងនោះឯកឧត្តមប្រធានក៏បានណែនាំដល់មន្ត្រីបច្ចេកទេស និងក្រុមជាក្រុមជាង ត្រូវអនុវត្តការដ្ឋានខាងលើ ឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឲ្យសំណង់មួយនេះប្រើប្រាស់បានយូរអង្វែង៕

