(កំពង់ចាម) :អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ស្ដីអំពីការងារសន្តិសុខ និងការងារសំខាន់ៗ មួយចំនួនទៀត ។
លោកអភិបាលខេត្ត បានលើកឡើងទៅកាន់អង្គប្រជុំថា ពាក់ព័ន្ធទៅនឹងសភាពការណ៍បច្ចុប្បន្ននេះ កិច្ចប្រជុំនេះ មានរបៀបភារៈចំនួន ៤ ចំណុច ក្នុងនោះ
ទី១. គឺពាក់ព័ន្ធការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ។
ទី២ . ពាក់ព័ន្ធស្ថានភាពប្រជាពលរដ្ឋភៀសសឹក នៅតាមមូលដ្ឋានរបស់ខ្លួន ដែលជាគោលដៅ ក្នុងការដោះស្រាយការផ្ដល់ជូននូវស្បៀងអាហារ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
ទី៣. ពាក់ព័ន្ធទៅនឹងស្ថានភាពពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដែលមកដល់លំនៅដ្ឋានរបស់ពួកគាត់ហើយ យើងត្រូវជួយរកការងារឲ្យពួកគាត់ ។
ទី៤. ពាក់ព័ន្ធទៅនឹងស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលកំពុងហក់ឡើងមកដល់ថ្ងៃនេះ និងកិច្ចការផ្សេងទៀត ពាក់ព័ន្ធនិងការទប់ស្កាត់គ្រោះហន្តរាយ ។
ទី៥. គឺការណែនាំរបស់ ឯកឧត្តមអភិបាលខេត្ត ពាក់ព័ន្ធកិច្ចការផ្សេងៗ ៕


