(ព្រៃវែង) :នៅព្រឹកថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមនាំយកស្បៀង និងសម្ភារៈ ជូនដល់វីរៈកងទ័ពនៅសមរភូមិជួរមុខ និងជនភៀសសឹក ដែលជម្លៀសខ្លួនទៅកាន់មណ្ឌលសុវត្ថិភាព នៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន នាយយទីចាត់ការ ប្រធានផ្នែកកិច្ចការរដ្ឋបាល និងទទួលពាក្យបណ្ដឹងខេត្ត នាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាពាក់ព័ន្ធផងដែរ។




