សេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធ្ងន់ លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រស្រុកពួក និងស្រុកជីក្រែង ខេត្តសៀមរាប ជាបណ្តោះអាសន្ន.!

(សៀមរាប) :មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋមេត្តាជ្រាបថា៖ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប បាន និងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្ត្រស្រុកពួក និង ស្រុកជីក្រែង បង្កឱ្យមានការព្រួយបារម្ភ។ ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូម ធ្វើការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធ្ងន់គ្រប់ប្រភេទ៖

-លើកំណាត់ផ្លូវខេត្តលេខ ២៦៧ ចន្លោះគីឡូម៉ែត្រលេខ១ ដល់គីឡូម៉ែត្រលេខ៣ (កំណាត់ក្នុង ឃុំពួក និងឃុំសំរោងយារ ស្រុកពួក)

-លើកំណាត់ផ្លូវខេត្តលេខ ២៦៦ ចន្លោះគីឡូម៉ែត្រលេខ៥ ដល់គីឡូម៉ែត្រលេខ៧ (កំណាត់ក្នុង ឃុំពង្រក្រោម ស្រុកជីក្រែង)

-លើកំណាត់ផ្លូវខេត្តលេខ ២៦៥B ចន្លោះគីឡូម៉ែត្រលេខ២ ដល់គីឡូម៉ែត្រលេខ៩ (កំណាត់ក្នុង ឃុំគោកធ្លកក្រោម ឃុំជីក្រែង ឃុំអន្លង់សំណរ ស្រុកជីក្រែង) ជាបណ្តោះអាសន្ន រហូតដល់មានការជូន ដំណឹងសារជាថ្មី។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *