ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ខួងគ្រឹះបញ្ចុះបឋមសិលាសាងសង់សាលពហុបំណងតេជោសែន នៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ

(ព្រៃវែង) :នៅរសៀលថ្ងៃព្រហស្បត្ត៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ខួងគ្រឹះបញ្ចុះបឋមសិលាសាងសង់សាលពហុបំណងតេជោសែន នៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត នាយកនាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលស្រុក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ជាច្រើនរូបផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *