ឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦

ខេត្តព្រៃវែង៖ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង សម្រាប់ឆ្នាំ២០២៦» ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំនៃសាលាខេត្តព្រៃវែង។

​កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់អភិបាលរងខេត្ត នាយក និងនាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានពន្ធនាគារខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ តំណាងក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

​ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិបាលខេត្ត បានស្តាប់របាយការណ៍ និងពិនិត្យយ៉ាងយកចិត្តទុកដាក់លើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ ដើម្បីធានាថាក្នុងព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ។

​បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅសាលាខេត្តរួចមក ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងក្រុមការងារគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង បានអញ្ជើញចុះផ្ទាល់ដើម្បីត្រួតពិនិត្យទីតាំងជាក់ស្តែងនៃការរៀបចំកន្លែងប្រណាំងទូក និងទីលានប្រារព្ធពិធី ដែលគ្រោងនឹងប្រព្រឹត្តិទៅនា ថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *