បិណ្ឌវេនទី១៤! សូមអនុមោទនា ពិធីបុណ្យកាន់ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តសំសមី ក្រុងព្រៃវែង

ព្រៃវែង: នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី រួមជាមួយលោកឪពុក សួន សុគន្ធ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បាននាំយកចង្ហាន់ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ និងបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ វីរកងទ័ពដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដី។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ង និងលោកជំទាវ រួមជាមួយលោកឪពុក ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បាននាំយកនូវបច្ច័យចំនួន ១៤.៣៥០.០០០រៀល ប្រគេនដល់ព្រះសង្ឃ សម្រាប់ចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តសំសមីផងដែរ៕🙏🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *