ខេត្តរតនគិរី៖ ឱកាសដ៍មានឥទ្ធិពល របស់ក្រុមមេបនល្បែងស៊ីសងបើកសង្វៀនជល់មាន់ អាប៉ោង យូគី កំពុងបង្ហាញ អំណាចធំ ដែលមិនអាចកាត់ថ្លៃបានក្នុងវង់ល្បែងដុះស្លែ ស្ថិតនៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខណៈមន្រ្តីសមត្ថកិច្ច ស្រុក ខេត្ត ជាប់វិសមកាលសម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ធ្វើអោយក្រុមមេបនល្បែងទាំងនោះ ធ្វើព្យុះ ធ្វើភ្លៀង ផ្គើននិងសេចក្តីព្រាងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
✍️សូមបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាល និងប្រមុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយគ្រប់បណ្ដាខេត្ដរាជធានី ធ្វើការទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាន សូម្បីតែល្បែងហ្គេមអនឡាញលួចលាក់ តែខេត្តរតនគិរី នៅតែបន្តឃុបឃិតគ្នា បើកសង្វៀនមាន់ជល់ អាប៉ោង យូគីដោយសេរីបែបនេះ មិនខ្វល់ពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានដាក់ចេញនោះទេ។
👉មជ្ឈដ្ឋានអ្នកច្បាប់! ក៍ដូចប្រជាពលរដ្ឋឆ្ងល់ថា អស់លោកពិតជាមានអំណាច មានឥទ្ធិពលណាស់មើលទៅបានជាអាចបើកកន្លែងលេងល្បែងស៊ីសងគ្រប់ប្រភេទ ដ៏ធំ លេងគគ្រឹកគគ្រេងពេញអាណាចក្រខេត្ដរតនគីរី បានទៅយ៉ាងរលូនដូច្នេះ។
តើ លោក ញ៉ែម សំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹងដែរឬទេ…! ដោយពេលកន្លងមកប្រមុខរាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានដាក់បទបញ្ជា អោយធ្វើការទប់ស្កាត់បង្ក្រាបរាល់ល្បែងសុីសង គ្រប់ប្រភេទ មិនអោយកើតមាន សូម្បីតែការលួចលាក់បើកលេង ហ្គេមអនឡាញ តូច ធំ (game online) និងល្បែងស៊ីសងគ្រប់ប្រភេទ អោយអស់គ្រប់បណ្ដាក្រុងស្រុក ខេត្តរាជធានី នោះ ឬក៏ខ្លាចអំណាចឥទ្ធិពលអ្នកបើកល្បែងស៊ីសងខ្នាតធំ ឬក៏ទទួលបានភាគផល លាភសក្ការៈ ពីការបើកល្បែងខ្នាតធំនេះ ច្រើនកម្រិតណា បានជាហ៊ានផ្គើន និងបទបញ្ជាប្រមុខថ្នាក់ដឹកនាំ។ប្រភព####

