សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពការងាររៀបចំសន្និបាតសាខា កក្រក ខេត្តព្រៃវែង អាណត្តិទី៦

(ព្រៃវែង) : នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពការងាររៀបចំសន្និបាតសាខា កក្រក ខេត្តព្រៃវែង អាណត្តិទី៦ ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងស្នងការនគរបាលខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងព្រៃវែង លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកប្រធានមន្ទីរពេទ្យ អធិការក្រុងព្រៃវែង និងមន្ត្រីទំនាក់ទំនងទីប្រឹក្សាយុវជន នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សរុបអ្នកចូលរួមចំនួន ២៣នាក់ ស្ត្រី ៨នាក់។

នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៤ចំណុច ដូចខាងក្រោម៖
១. មតិសំណេះសំណាលបើកកិច្ចប្រជុំ
២. រាយការណ៍វឌ្ឍនៈភាពការងាររៀបចំសន្និបាតសាខាខេត្ត
៣. មតិយោបល់ និងបញ្ហាផ្សេងៗ
៤. មតិបូកសរុបលទ្ធផលកិច្ចប្រជុំ

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើសមាជិក សមាជិកា នៃកិច្ចប្រជុំ សូមអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំ និងជូនពរដល់សមាជិក សមាជិកា នៃកិច្ចប្រជុំ សូមទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *