(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាម នៅសាលប្រជុំតូចសាលាខេត្ត នារសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់គណៈកម្មការកីឡា គ្រូបង្វឹក ជាពិសេសក្រុមកីឡាករខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងប្រកួត ចាប់តាំងពីវគ្គដំបូង រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២៥។
ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តម អភិបាល ក៏បានស្នើដល់គណៈកម្មការ, គ្រូបង្វឹក ជាពិសេសក្រុមកីឡាករទាំងអស់ត្រូវខិតខំហ្វឹកហាត់ និងពង្រឹងសមត្ថភាពបន្ថែម ព្រោះថាយើងនឹងត្រូវប៉ះដៃគូចាស់ (ត្បូងឃ្មុំ) ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា យើងនឹងទទួលបានជោគជ័យ៕
===============
ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា
https://www.facebook.com/share/1ZugByxdsA/
ហ្វេសប៊ុក 👉 ឯកឧត្តម អ៊ុន ចាន់ដា
https://www.facebook.com/share/17F7vjYAzr/
TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា
@unchanda0
តេឡេក្រាម 👉 រដ្ឋបាលខេត្តកំពង់ចាម
https://t.me/kpcadmin
ផេកផ្លូវការ 👉 រដ្ឋបាលខេត្តកំពង់ចាម
https://www.facebook.com/share/1PV62RZVt9/

