រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសូត្រមន្តកាន់បិណ្ឌទី ១១​ នៅវត្តព្រះឥន្ទកោសីយ៍​(ហៅវត្តលេី)

សៀមរាប: រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌទី ១១​ នៃបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់បុព្វការីជន ទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅវត្តព្រះឥន្ទកោសីយ៍​(ហៅវត្តលេី) នារសៀលថ្ងៃទី៦ ខែតុលា​ ឆ្នាំ ២០២៦​ ក្រោមអធិបតីភាព​ឯកឧត្តម​ លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត​ លោក​ អ៉ឹង​ គឹមលាង​ និងលោក​ ព្រឹម​ រដ្ឋា​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ដោយមានការចូលរួមពីមន្ត្រីរាជការ​ និងជាមួយប្រជាពុទ្ធបរិស័ទទីជិតទីឆ្ងាយយ៉ាងច្រើនកុះករ ប្រកបដោយសទ្ធាជ្រះថ្លា បរិសុទ្ធក្នុងព្រះពុទ្ធសាសនា។

ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅឯស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង ៧ សន្តាន ដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *