អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យដើមឈើតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ ដើម្បីលើកកម្ពស់សោភ័ណភាព

ពោធិ៍សាត់ ៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ រដ្ឋបាលស្រុកក្រគរ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀននូវបច្ចេកទេសថែទាំ ព្រមទាំងតែងដើមឈើលម្អតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈឱ្យកាន់តែមានភាពស្រស់ស្អាត មានរបៀបរៀបរយ បង្កើតបរិស្ថានបៃតង សណ្តាប់ធ្នាប់ល្អ ធានាសុវត្ថិភាពចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំ និងជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែទាំដើមឈើទាំងនោះជាប្រចាំ ដើម្បីធានាបាននូវបរិស្ថានបៃតង និងបង្កើនសោភ័ណភាពខេត្តពោធិ៍សាត់ទាំងមូលឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *