ឯកឧត្តម ខូយ រីដា អញ្ជើញទទួលស្វាគមន៍ដល់ក្រុមអ្នកសារព័ត៌មានមកពី២២ស្ថាប័ន ចុះបំពេញបេសកកម្មសារព័ត៌មាននៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅសាលាខេត្ត ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលស្វាគមន៍ដល់ក្រុមអ្នកសារព័ត៌មានមកពី២២ស្ថាប័ន ដែលដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ចុះបំពេញបេសកកម្មសារព័ត៌មាននៅខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បេសកកម្មសារព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់”។

បេសកកម្មនេះ ផ្តោតលើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងសមិទ្ធផលនានានៃការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់ តាមរយៈការចូលរួមរបស់អ្នកសារព័ត៌មានពីស្ថាប័នចំនួន២២ ដើម្បីឱ្យសាធារណជនកាន់តែស្គាល់ពីភាពទាក់ទាញ និងឱកាសអភិវឌ្ឍនានាក្នុងខេត្ត។

បេសកកម្មនេះ ក៏ជាឱកាសសម្រាប់ប្រព័ន្ធផ្សព្វផ្សាយចូលរួមផ្សព្វផ្សាយព័ត៌មានអំពីតំបន់ទេសចរណ៍ធម្មជាតិ និងការរីកចម្រើនរបស់ខេត្តពោធិ៍សាត់ទៅកាន់សាធារណជនទូលំទូលាយផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *