(ព្រៃវែង) : នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥នេះ ម៉ននី បណ្ឌិត អភិបាល នៃគណ:អភិបាលក្រុងព្រៃវែង និងលោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ក្នុងពិធីសំណេះសំណាល និងចែកសម្ភារៈ ថវិកា ជូនពលករ និងជនភៀសសឹកមកពីប្រទេសថៃ ចូលមូលដ្ឋានក្រុងព្រៃវែង ចំនួន១៤០នាក នៅរដ្ឋបាលក្រុងព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
ដើម្បីជាការឆ្លើយតបទាន់ពេលវេលា និងកង្វះខាតរបស់ពលករ និងជនភៀសសឹក ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង និងប្រធានក្រុមការងារសង្កាត់ទាំងបួន បាននាំយកនូវអំណោយ ជាសម្ភារៈ និងថវិកា មកជូនបានចំនួន ០៣លើក៖
+លើកទី១: ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥៖ ចំនួន ១០០គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ឡាំ ជា
+លើកទី២: ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥៖ ចំនួន ២២គ្រួសារ ក្រោមអធិបតីភាព លោក ស៊ិន សារៈ និងលោក ម៉ននី បណ្ឌិត តំណាង ឯកឧត្តមរដ្ឋមន្រ្តី
+និងនេះជាលើកទី៣: ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥៖ ចំនួន១៤០គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ឡាំ ជា
សូមគោរពអរគុណដល់វីរកងទ័ពកម្ពុជា ដែលពួកគាត់បានពលីជីវិតសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារដល់អាយុជីវិតក្រុមគ្រួសាររបស់ប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីដែនអធិបតេយ្យរបស់កម្ពុជា ពីការឈ្លានពានរបស់ពួកសៀម។
មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំងបួន ព្រមទាំងក្រុមការងារ លោក លោកស្រី អភិបាលរងក្រុង លោក លោកស្រី នាយក នាយករងរដ្ឋបាលក្រុង លោក លោកស្រី ប្រធានការិយាល័យទាំង១៣អង្គភាព ចំណុះរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការរដ្ឋបាលក្រុង លោកចៅសង្កាត់ទាំងបួន ស្មៀន មេភូមិ ប៉ុស្តិ៍នគរបាលសង្កាត់ទាំងបួន និងបងប្អូនពលករ និងជនភៀសសឹក ប្រមាណ២៥០នាក់។
សម្ភារៈ និងគ្រឿងបរិភោគបរិភោគ ក្នុង ១នាក់ទទួលបានរួមមាន៖ អង្ករ មីជាតិ ទឹកត្រី ទឹកសុីអុីវ ត្រីខ និងថវិកាមួយចំនួន។

