សប្បុរសជនបន្តឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក

(កំពង់ចាម) :តបតាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និង ជនភៀសសឹក ឃើញថាមានសប្បុរសជនជាបន្តបន្ទាប់បានបន្តចូលរួមឧបត្ថម្ភ។ ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យទី៣ ខែសីហា ឆ្នាំ២០២៥ នេះ លោក ហេង ស្រេង អនុប្រធានពន្ធនាគារខេត្តកំពង់ចាម និងភរិយា -លោក ទឹម ទូច អនុប្រធានអនុសាខាសមាគមបញវន្តក្មេងវត្តស្រុកព្រៃឈរ និងភរិយា តាមរយៈលោក ជួន រតនាវង្ស មន្ត្រីសាលាខេត្ត បានឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម រួមមាន: ទឹកបរិសុទ្ធ ៣០០យួរ និងថវិកា ១.០០០.០០០រៀល។

សូមជូនពរ ដល់លោក លោកស្រី សប្បុរសជនខាងលើ បានសមប្រកបដោយពុទ្ធពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *