ខេត្តបាត់ដំបង: រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញដឹកនាំគណៈប្រតិភូខេត្ត ចូលរួមពិធីបុណ្យសព ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូ ដែលបានទទួលមរណភាពនៅវេលាម៉ោង០០:៤៨នាទី ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

