សៀមរាប: នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជានៅខេត្តសៀមរាប ជាមួយលោក Frédéric BEREYZIAT ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា នៅសាលាខេត្តសៀមរាប។

