ជនពិការ នៅភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្ដេច បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឱ្យលោកស្រីបណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី រួមជាមួយលោកស្រី ឈឹម ចន្ថុល អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក តំណាងលោក យ៉ាវ សានិន ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានដឹកនាំហេរញ្ញឹក មន្រ្តីប្រចាំការ បុគ្គលិកកិច្ចសន្យា និងក្រុមកាកបាទក្រហមឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់លោកយាយ ស៊ុំ ហឿង អាយុ៧៤ឆ្នាំ ដែលជាជនពិការ រស់នៅភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

សម្ភារៈសាខាខេត្ត ផ្តល់ជូនរួមមាន៖ អង្ករ ២៥គ.ក មី ១កេស ត្រី ខ ១យួរ និងថវិកាចំនួន ២០០,០០០រៀល។
-អនុសាខាស្រុក សម្ភារៈជូនបន្ថែមរួមមាន៖ អង្ករ ២៥ គ.ក មី ១កេស ភេសជ្ជៈ ១កេស សម្ភារៈដំណេក ១ឈុត សម្ភារៈផ្ទះបាយ ១ឈុត និងថវិកាចំនួន ១៥០,០០០រៀល។
-ក្រុមកាកបាទក្រហមឃុំរំចេក ឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០,០០០រៀល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *