សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ប្រតិបត្តិការបង្ក្រាប Scam Online គឺមិនដកថយ និងគ្មានពេលវេលាកំណត់នោះទេ

(ភ្នំពេញ) : ក្នុងឱកាសអញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ”នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមិនត្រូវការពឹងលើកាស៊ីណូ ឬក៏ Online Scam ទេ ហើយកម្ពុជាបន្តបង្រ្កាប Online Scam មិនអោយងើបឡើងវិញ។ ប្រតិបត្តិការបង្ក្រាបនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) គឺមិនដកថយ និងគ្មានពេលវេលាកំណត់នោះទេ គឺអនុវត្តរហូត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងមានមោទនភាពដែលត្រឹមតែប៉ុន្មានខែសោះយើងប្រែក្លាយពីប្រទេសដែលគេចោទប្រកាន់ពាក់ព័ន្ធនឹង Online Scam មកជាប្រទេសដែលគេទទួលស្គាល់ថា បង្រ្កាប Online Scam បានជោគជ័យ ហើយអន្តរជាតិសហការជាមួយយើងដើម្បីធ្វើសន្និសីទអន្តរជាតិប្រឆាំង Online Scam នៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃ២០ជាងយើងនឹងធ្វើសន្និសីទអន្តរជាតិប្រឆាំង Online Scam ដែលនេះជាការទទួលស្គាល់ធំណាស់របស់អន្តរជាតិនូវការខិតខំប្រឹងប្រែងរបស់យើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *