អភិបាលខេត្តកំពង់ចាម អញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខព្រះចៅអធិការវត្ត សិរីសាគរ ស្រុកស្រីសន្ធរ

(កំពង់ចាម) :ក្នុងដំណើរអញ្ជើញបំពេញបេសកកម្មនៅស្រុកស្រីសន្ធរ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឆ្លៀតដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខព្រះចៅអធិការវត្ត សិរីសាគរ ស្ថិតក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដោយទទួលបានកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោកតាលោកយាយ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល បានណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ សូមរៀបចំដាំដើមត្នោតបន្ថែមជាជួរស្អាតៗ ដោយត្រូវបន្តថែទាំ និងរៀបចំបរិស្ថានឱ្យបានល្អប្រសើរ ដើម្បីឱ្យកាន់តែមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្ត។

គួរបញ្ជាក់ថា ផ្លូវបេតុង ចូលវត្តសិរីសាគរ ត្រូវបានបុព្វបុរសជំនាន់មុននាំគ្នាដាំដើមត្នោតជាជួរយ៉ាងស្រស់ស្អាត ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដោយបានទាក់ទាញដល់ភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី ជាពិសេសអ្នកលេងបណ្ដាញសង្គម មកផ្តិតយករូបភាព និងវីដេអូធ្វើការបង្ហោះចែកចាយពេញបណ្ដាញសង្គមផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *