អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងគ្រោងរៀបចំទីលានចាក់សំរាម នៅឃុំព្រែកដំបូក សម្រាប់បម្រើឲ្យស្រុកចំនួន ៣

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំង ដែលគ្រោងនឹងរៀបចំសាងសង់ជា ទីលានចាក់សំរាម ស្ថិតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

គម្រោងរៀបចំទីលានចាក់សំរាមថ្មីនេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រប់គ្រងសំណល់ រឹង-សំរាម ឲ្យមានប្រសិទ្ធភាព និងអនាម័យបរិស្ថានខ្ពស់ ដោយត្រូវ ប្រើប្រាស់រួមគ្នាសម្រាប់ ស្រុក ចំនួន៣ នៃខេត្ត២ រួមមាន ៖ ស្រុកស្រីសន្ធរ, ស្រុកកោះសូទិន (ខេត្តកំពង់ចាម) និងស្រុកខ្សាច់កណ្តាល (ខេត្តកណ្តាល)។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម អភិបាលខេត្ត បាន បញ្ជាក់ ថា ការបង្កើតទីលានចាក់សំរាមនេះ គឺជាជំហានសំខាន់មួយ ក្នុង ការកែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ធានា សុខុមាលភាពសាធារណៈ និងទប់ស្កាត់ការចោលសំរាម ពាសវាលពាសកាល។ ឯកឧត្តមក៏បានណែនាំឲ្យក្រុមការងារ បច្ចេកទេស និងអាជ្ញាធរមូលដ្ឋានសហការគ្នាសិក្សាផល ប៉ះពាល់ ឲ្យគ្រប់ជ្រុងជ្រោយទាំងផ្នែកបរិស្ថាន និងសង្គម ដើម្បីឲ្យការអនុវត្តគម្រោងនេះដំណើរការទៅដោយរលូន និង ទទួលបានផលប្រយោជន៍ អតិបរមា ជូនប្រជាពលរដ្ឋក្នុង តំបន់។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា ប្រសិនបើតំបន់នេះមានការគ្រប់គ្រងសំរាមបានល្អប្រសើរ វាមិនត្រឹមតែជួយឱ្យភូមិឃុំមានអនាម័យ និងខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សោភ័ណភាព និងទាក់ទាញទេសចរណ៍ ឱ្យមកកម្សាន្តក្នុងតំបន់នេះកាន់តែច្រើន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *