ឯកឧត្តម វង សូត អញ្ជើញចុះពិនិត្យស្ថានភាពវិទ្យាល័យជាច និងវឌ្ឍនភាពសាងសង់ផ្ទះមនុស្សធម៌នៅខេត្តព្រៃវែង

ព្រៃវែង៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ បានអញ្ជើញចុះពិនិត្យទីចាត់ការ និងបរិវេណវិទ្យាល័យជាច ស្ថិតនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីស្វែងយល់ពីស្ថានភាពការងារ និងតម្រូវការចាំបាច់នានារបស់សាលារៀន។

បន្ទាប់មក ឯកឧត្តម និងលោកជំទាវ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះមនុស្សធម៌មួយខ្នង ជូនលោកយា សូ ជន់ អាយុ ៨០ឆ្នាំ ជាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតខ្លាំង រស់នៅភូមិជាចកណ្តាល ឃុំជាច ស្រុកកំចាយមារ។ ផ្ទះមនុស្សធម៌នេះ គឺជាផ្ទះទី៦ ដែលឯកឧត្តម វង សូត និងលោកជំទាវ បានចូលរួមសាងសង់ជូនចាស់ជរាដែលមានជីវភាពខ្វះខាតនៅក្នុងឃុំជាច។

ឯកឧត្តម វង សូត បានមានប្រសាសន៍ថា៖ «ការជួយគ្នាដោយទឹកចិត្តសប្បុរស គឺជាការកសាងសង្គមមួយដែលពោរពេញដោយស្នាមញញឹម និងក្តីសង្ឃឹម»។

សកម្មភាពទាំងនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំលើការងារសង្គម ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍមូលដ្ឋាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *