ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីឈ្វេងយល់អំពីវិស័យក្នុងដែនសមត្ថកិច្ច នៃខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ ដើម្បីឈ្វេងយល់អំពីវិស័យក្នុងដែនសមត្ថកិច្ច ជាពិសេសវឌ្ឍនភាពការងារដែលខេត្តសម្រេចបាន។

សូមជម្រាបជូនថា ក្នុងជំនួបនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត ដើម្បីឈ្វេងយល់អំពីវិស័យក្នុងដែនសមត្ថកិច្ច ជាពិសេសវឌ្ឍនភាពការងារដែលខេត្តសម្រេចបាន បញ្ហាប្រឈម ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ទិសដៅអភិវឌ្ឍន៍ខេត្ត និងទិសដៅរំពឹងទុកក្នុងពេលខាងមុខ ព្រមទាំងការងារអភិវឌ្ឍន៍ឃុំ សង្កាត់ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *