រដ្ឋបាលខេត្តសៀមរាបសូមបង្ហាញរូបភាព 3D ដែលក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ព្រមទាំងអង្គភាពពាក់ព័ន្ធ នឹងអនុវត្តគម្រោង សាកល្បង “ការធ្វើឱ្យមានភាពបៃតងនៅតាមមាត់ស្ទឹងសៀមរាប (Riverside Greenery)” នៅមាត់ស្ទឹងសៀមរាប
គម្រោងនេះ បង្កើនភាពទាក់ទាញនៅតាមដងស្ទឹង ដោយធ្វើឱ្យតំបន់នេះមានភាពបៃតង ដោយមានការតុបតែងសួន ដាំរុក្ខជាតិបន្ថែម រៀបចំប្រព័ន្ធភ្លើងលម្អ ការបំពាក់បច្ចេកវិទ្យាឌីជីថល មានទីតាំងសម្រាប់ថតរូបលេងកម្សាន្ត និងទីតាំងអង្គុយលេងផងដែ។
សូមបញ្ជាក់ផងដែរថា គម្រោងនេះនឹងរៀបចំពីគល់ស្ពានព្រះរាជដំណាក់ ទៅផ្នែកខាងត្បូងប្រវែងមួយរយម៉ែត្រ។

