ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក មន់ បូរិន​ មរណភាពដោយគោរាពាធ

សៀមរាប: នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តបានអមដំណេីរឯកឧត្តម​ នាយឧត្តមសេនីយ៍​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក មន់ បូរិន មន្ត្រីមន្ទីរសុខាភិបាលខេត្ត​ មរណភាពកាលពីថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២៦​ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសេចក្តីទុក្ខដ៏ក្រៀមក្រំនេះ យេីងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសាររបស់លោក មន់ បូរិន ដោយសេចក្តីសោកស្តាយ អាឡោះ អាល័យបំផុត​ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់​ លោក មន់ បូរិន បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *