សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

ក្រចេះ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុបជិត ១០០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេតត្បូងឃ្មុំ និងក្រចេះ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។

ផ្លូវ៣ខ្សែដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ រួមមានកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវលេខ៣៧៧ និងផ្លូវលេខ៣៧៧អេ។ ផ្លូវទាំង៣ខ្សែនេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

កំណាត់ផ្លូវទាំង ៣ខ្សែនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួន ២ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ សាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ដោយបានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២១ខែ និងរយៈពេលថែទាំចំនួន ៥០ខែដូចគ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *