នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ បានរៀបចំ «ពិធីផ្ទេរ-ប្រគល់និងបើកវគ្គហ្វឹកហ្វឺនការប្រើប្រាស់យានគ្មានមនុស្សបើក (Drone)» ដែលជាអំណោយនិងការគាំទ្របច្ចេកទេសពីក្រុមហ៊ុនចិន Hongpong ជូនដល់អង្គភាពស៊ីម៉ាក់ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC, លោក LI Guodong លេខាទូតទី១ នៃស្ថានទូតចិនប្រចាំកម្ពុជា និង លោក XU Peng អគ្គនាយកក្រុមហ៊ុនចិន Hongpong។
កម្មវិធីនេះក៏មានការចូលរួមពីលោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិន Peace land ប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ CMAC ព្រមទាំងតំណាងដៃគូពាក់ព័ន្ធ រួមមានតំណាងមូលនិធិ Peaceland និងក្រុមហ៊ុន Hongpong។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជានិងក្រុមហ៊ុន Hopong ដែលបានផ្តល់ការគាំទ្រក៏ដូចប្រជាជនចិនដែលជួយគាំទ្រដល់ដល់ប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាក្នុងពង្រឹងសមត្ថភាពម្ចាស់ការលើខឿនសេដ្ឋកិច្ចជាតិ ខឿនការពារជាតិ ជាពិសេសដល់សកម្មភាពកិច្ចការមនុស្សធម៌របស់អង្គភាពCMAC៕

