(កំពង់ចាម) : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំ អភិបាលរងខេត្ត មន្ទីរ-អង្គភាពជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ក្រុងកំពង់ចាម ដេីម្បីត្រៀមបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ ដែលអាចកើតមានឡើងជាយថាហេត។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៦:០០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា នេះ ទឹក ទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងរហូតដល់កម្ពស់ ១៣,៩៦ម៉ែត្រ ខណៈដែលព្រែកចំនួន ៤០/៤១ ទទួលបានរបបទឹកទន្លេមេគង្គ

