ឯកឧត្ដម ស្បោង សារ៉ាត អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក អៀង សុខុម មេឃុំអំពិលក្រៅ

ខេត្តព្រៃវែង៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អមដំណើរដោយលោក ស៊ាន ចិន្តា អភិបាលស្រុកស៊ីធរកណ្ដាល រួមជាមួយសហការី បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក អៀង សុខុម មេឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

​លោក អៀង សុខុម បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

​ក្នុងពិធីប្រកបដោយក្តីក្តុកក្តួលនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូអមដំណើរ បានសម្តែងនូវសេចក្តីសោកស្តាយ និងអាឡោះអាល័យជាពន់ពេក ចំពោះការបាត់បង់រូបលោក មេឃុំ ដែលជាថ្នាក់ដឹកនាំមូលដ្ឋានមួយរូប ប្រកបដោយស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍឃុំអំពិលក្រៅនាពេលកន្លងមក។

​ឱកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត និងសហការី ក៏បាននាំយកថវិកាចំនួន ១,៨០០,០០០ រៀល ដើម្បីចូលរួមបុណ្យសព និងជួយសម្រាលបន្ទុកគ្រួសារសពផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *