អ្នកឧកញ៉ាគិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចុះទស្សនកិច្ចសិក្សានៅ «សហគមន៍កសិកម្មទំនើប» ស្រុកព្រះស្តេច

ខេត្តព្រៃវែង: នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចសិក្សាអំពីការអភិវឌ្ឍវិស័យកសិកម្ម នៅសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច ខេត្តព្រៃវែង។

​គោលបំណងសំខាន់ៗនៃដំណើរទស្សនកិច្ច៖
​សិក្សាស្រាវជ្រាវ៖ ស្វែងយល់ពីប្រតិបត្តិការ សក្តានុពលនៃការដាំដុះ ការប្រមូលទិញ និងទីផ្សារផលិតផលកសិកម្មក្នុងស្រុក។
​ពង្រឹងកិច្ចសហការ៖ ស្វែងរកឱកាសវិនិយោគ ការកែច្នៃ និងការពង្រីកទីផ្សារកសិផលទាំងក្នុង និងក្រៅប្រទេស។
​ក្នុងឱកាសនោះដែរ គណៈប្រតិភូក៏បានចូលរួមពិសាអាហារសាមគ្គីថ្ងៃត្រង់ រៀបចំដោយ ឯកឧត្តម អ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *