មន្ដ្រីជំនាញជលផល ចុះបង្រ្កាបបទល្មើសជលផលចំនួន ២ករណី ដោយរុះរើបំផ្លាញចោ នៅស្រុកបាធាយ

កំពង់ចាម: នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបា លជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដោយមានការ សម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី ដោយរុះរើបំផ្លាញ ចនូវឧបករណ៍ខុសច្បាប់រួមមាន៖
#ករណីទី១
-ឧបករណ៍ស្បៃមុងចំនួន ៤ មាត់
-របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ
-បង្គោលចម្រឹង ៨០ដើម
នៅចំណុចស្ពានកំពង់ថ្ម ឃុំបា ធាយ ស្រុកបាធាយ ខេត្តកំពង់ចាម
#ករណីទី២
-រុះរើរបាំងផ្ចិតព្រែកសាច់រ៉ាវចំនួន ២កន្លែង ប្រវែង ២៣០ម៉ែត្រ
-ឧបករណ៍រ៉ាវចំនួន ៤មាត់
-បង្គោលចម្រឹងចំនួន ៩៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ៥គីឡូក្រាម
នៅចំណុចស្ពានកំពង់ថ្ម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *