ស្រុកសុីធរកណ្ដាល: ក្នុងនាមឯកឧត្តមបណ្ឌិតត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងក្នុងនាមរដ្ឋបាលស្រុក លោក ស៊ាន ចិន្តា អភិបាលស្រុកស៊ីធរកណ្ដាល បានដឹកនាំលោកអភិបាលរងស្រុក នាយករដ្ឋបាល មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានអនុប្រធាន ការិយាល័យ មន្ត្រីរាជការជុំវិញស្រុក រដ្ឋបាលឃុំទាំង១១ ចូលរួមគោរពវិញ្ញាណខ័ន្តសពលោក អៀង សុខុម មេឃុំអំពិលក្រៅ នៅគេហដ្ឋានស្ថិតនៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តា ខេត្តព្រៃវែង។ ក្នុងឱកាសនោះ លោកអភិបាលស្រុកបាននាំយកយកនូវបច្ច័យចំនួន ២,៩០០,០០០រៀល ចូលបុណ្យផងដែរ ដែលថវិកាទាំងនោះរួមមាន៖
-ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ១,០០០,០០០៛
-លោកអភិបាលស្រុក អភិបាលរងស្រុក នាយករដ្ឋបាល និងមន្ត្រី ៩៨០,០០០៛
-រដ្ឋបាលឃុំទាំង១១ សរុប ៩២០,០០០៛
សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោក និងតេជះបារមីគុណព្រះរតន ត្រ័យ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក អៀង សុខុម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

