ព្រៃវែង: នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា ចំនួន ៣០វត្ត នៃស្រុកពាមជ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលស្រុកពាមជរ និងលោកជំទាវ ជា ផល្គុន ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ព្រមទាំងវីរកងទ័ព វីរនគរបាលជាតិ និងញ្ញាតកាទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅ៕

