ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រមួយចំនួនប្រើមធ្យោបាយទូកដ ឫសាឡាងដើម្បីធ្វើដំណើរ ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តហក់ឡើង!

កំពង់ចាម៖ ប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរតាមផ្លូវគោក បានត្រឡប់មកធ្វើដំណើរតាមផ្លូវទឹកវិញតាមរយៈការប្រើប្រាស់ទូកដ ឫសាឡាង ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើង។ បើយតាមលោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិន បានបញ្ជាក់ថាក្នុងភូមិសាស្ត្រឃុំមានទីតាំងមួយចំនួនបានជន់លិច រួមមានចំណុចផ្លូវបេតុងភូមិ៩ ភូមិ១២ ព្រែកតាឃ្លោក កោះថ្មី និងផ្លូវសម្តេចសាយឈុំ។

បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៦ កម្ពស់ទឹកបានកើនឡើងដល់កម្ពស់១២,៦០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកទន្លឡើង០,២៤ម៉ែត្រ។ កម្ពស់នាពេលនេះបើធៀបកាលពីឆ្នាំ២០២៥ គឺមានកម្ពស់១០,៣០ម៉ែត្រប៉ុណ្ណោះ ហើយកម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ននៅតំបន់នេះគឺ១៥,២០ម៉ែត្រ។

ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *