សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ាន ជាវេទិការួមដោះស្រាយបញ្ហាប្រឈមដើម្បីប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបើក «កិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨» ដែលត្រូវបានរៀបចំឡើងក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។

នៅក្នុងឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះកម្ពុជា ដែលបានទទួលធ្វើជាប្រធានប្ដូរវេននៃកិច្ចប្រជុំអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតតំបន់ដ៏មានសារៈសំខាន់នាពេលនេះ។

ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា កិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ គឺជាវេទិកាដ៏មានតម្លៃក្នុងការផ្លាស់ប្តូរយោបល់តាមបែបបើកចំហ និងត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យមុខងារសាធារណៈ ដែលបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានកំពុងជួបប្រទះ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *