អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ក្នុងស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ប្រមាណ ៧០នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ នៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុកភ្នំក្រវាញ។

កិច្ចសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសាកសួរសុខទុក្ខ ស្វែងយល់ពីបញ្ហាប្រឈមនានា ក្នុងវិស័យអប់រំថ្នាក់មូលដ្ឋាន ព្រមទាំងពង្រឹងស្មារតីសាមគ្គីភាព ស្មារតីជាតិនិយម និងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធក្នុងចំណោមលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំដៅរួមគ្នាអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ងួន ប៉ោសេង អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *