(កំពង់ចាម): នៅព្រឹកថ្ងៃអាទិត្យទី២ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ និងមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិន្ទ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឯកឧត្តម លោកជំទាវតំណាងព្រឹទ្ធសភា បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃដែលគង់រង់ចាំព្រះវស្សា ចំនួន ៥២វត្ត ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលពិធីនេះត្រូវបានរៀបចំឡើងនៅ វត្តគីរីវនារាម (ហៅវត្តស្ទឹងត្រង់) ស្ថិតនៅភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
នាឱកាសនោះ ឯកឧត្តម អ៊ុច បូររិន្ទ អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានវេប្រគេន ទៀនចំណាំព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ត្រូវបានវេរប្រគេនដល់ព្រះសង្ឃដែលគង់រង់ចាំព្រះវស្សាមកពី សរុបចំនួន ៥២វត្ត ទូទាំងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីសម្រួលដល់កិច្ចប្រតិបត្តិធម៌វិន័យ និងការសិក្សារៀនសូត្ររបស់ព្រះសង្ឃក្នុងអំឡុងពេលត្រីមាសនៃរដូវវស្សានេះ។
បើតាមទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែល ជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ៕

