(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៦ បានដឹកនាំមន្ទីរ/អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទំនប់ទឹក ស្រោចស្រប ពោធិតាត្រេស ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមឆ្លើយតបក្នុងស្រោចស្របដំណាំស្រូវទៅតាមតម្រូវការរបស់ប្រជាកសិករនៅតំបន់នោះ សំដៅធ្វើយ៉ាងណាឱ្យដំណាំស្រូវទទួលបានទិន្នផលខ្ពស់។

