បុគ្គលដែលអះអាងថាជាកូនខ្លារបស់សមត្ថកិច្ច ពេលនេះត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ!

ភ្នំពេញ: បុគ្គលម្នាក់ឈ្មោះ រតនៈ ពិសាល អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ដែលកន្លងមកបានអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ច ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ បុគ្គលខាងលើត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

គួររំលឹកផងដែរថា បុគ្គលឈ្មោះ រតនៈ ពិសាល រួមជាមួយបក្ខពួកបានអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ច ហើយបាន​ជិះ​ម៉ូតូ​ប្រដេញ​យុវជន​ពីរនាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ហើយ​ធាក់ផ្ដួល និង​ប្រើ​ហិង្សា​វាយ​បណ្ដាល​ឲ្យ​រងរបួស​រហូតប្រកាច់ កាល​ពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២៦​ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

Screenshot

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *