ថ្នាក់​ដឹកនាំខេត្តព្រៃវែង បាននាំយកអំណោយ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគល់អំណោយ នៅខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ) ​: នាព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង  និងលោកជំទាវ ជុន បូរ៉ានី រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំខេត្តព្រៃវែង បាននាំយកស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា រួមជាមួយថវិការបស់រដ្ឋបាលខេត្ត និងសប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត ជូនដល់វីរកងទ័ពនៅសមរភូមិមុខ និងជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលប្រព្រឹត្តទៅនៅសាលាខេត្ត ឧត្តរមានជ័យ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ឯកឧត្តម សួន សុម៉ាលីន អភិបាល​ខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ រួមជាមួយសប្បុរសជន ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ក្រុមហ៊ុន គ្រឹះស្ថាន ស្ថាប័នឯកជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង និងសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានផ្ទាល់ខ្លួនតាមរយៈរដ្ឋបាលខេត្ត មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋជាជនភៀសសឹក ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *