(កំពង់ចាម): នៅព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗ ចំនួន០៨ រួមមាន:
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ សីហា និងលើកទិសដៅប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពី ការកែសម្រួលសមាសភាព ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។
៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពី ការកែសម្រួលសមាសភាព គណៈកម្មាធិការលទ្ធកម្ម (គ.ល) របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។
៦-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្តីសម្រេចស្ដីពី ការកែសម្រួលសមាសភាព គណៈកម្មការរៀបចំគម្រោងខេត្ត ឆ្នាំ២០២៦។
៧-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការកែសម្រួលសមាសភាពក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តកំពង់ចាម។
៨-បញ្ហាផ្សេងៗ៕

