ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អបអរសាទរ ការបើកឱ្យដំណើរការហោះហើរលើកដំបូង នៃអាកាសយានដ្ឋានអន្តរជាតិតេជោ

(ភ្នំពេញ) : ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហោះសារអបអរសាទរ ការបើកឱ្យដំណើរការហោះហើរលើកដំបូង នៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្ដកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្ដតាកែវ មានតម្លៃប្រមាណ ១៥០០លានដុល្លារអាមេរិក បានចាប់ផ្ដើមដំណើរការ ចាប់ពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *