លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមក្នុងកម្មវិធីពាក់ដំឡើងខ្សែក្រវាត់ ចែកវិញ្ញាបនបត្រ និងរំលឹកដឹងគុណគ្រូ ចាស់ព្រឹទ្ធាចារ្យ (ជំនាន់ទី១៧)

ភ្នំពេញ: នាល្ងាច ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមក្នុងកម្មវិធីពាក់ដំឡើងខ្សែក្រវាត់ ចែកវិញ្ញាបនបត្រ និងរំលឹកដឹងគុណគ្រូ ចាស់ព្រឹទ្ធាចារ្យ (ជំនាន់ទី១៧) និងកម្មវិធី ប្រកបដោយការអប់រំផ្សេងៗទៀត របស់ ក្លឹប គូរុ ការ៉ាតេដូ ភូមិតាគខាងលិច (KARATE-DO WEST CAMPUS-GURU)

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាននាំយកកន្ទ្រកអនុស្សាវរីយ៍ ថវិកា រួមនឹងភេសជ្ជៈ ជូនដល់លោកគ្រូឧត្តមការ៉ាតេចារ្យ ជា ណារ៉ា កម្រិតខ្សែក្រវ៉ាត់ខ្មៅ ៩ដាន់ដែលធ្លាប់ជាគ្រូបង្ហាត់ ការ៉ាតេ ដល់លោកកាលពី៤០ឆ្នាំមុន និងលោកគ្រូ អ្នកគ្រូ ដែលចូលរួមកម្មវិធីខាងលើផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *