អភិបាលខេត្តពោធិ៍សាត់ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារមានកូនច្រើននិងខ្វះខាត ២គ្រួសារ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់:  ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលមានកូនច្រើន និងមានជីវភាពខ្វះខាត ចំនួន ០២គ្រួសារ ស្ថិតក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សកម្មភាពមនុស្សធម៌ដ៏ស្ទុះស្ទានេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតប និងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ អំណោយដែលបាននាំយកទៅប្រគល់ជូនគ្រួសារទាំងពីរនាឱកាសនោះ រួមមានគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ដូចជា អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត។

បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ព្រមទាំងក្រុមគ្រួសារទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយជាអនេក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តមអភិបាលខេត្ត ដែលតែងតែគិតគូរ រួមសុខរួមទុក្ខ និងមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោលឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *