អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុកកណ្តៀង ចុះអនុវត្តយុទ្ធនាការដាំកូនឈើ!

ខេត្តពោធិ៍សាត់:  នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុកកណ្តៀង អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ ក្រុមយុវជន និងប្រជាពលរដ្ឋ ចុះអនុវត្តយុទ្ធនា ការដាំកូនឈើ (ដើមក្ងោក) ក្នុងឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវទៅវត្តពោធិវង្ស ស្ថិតនៅឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ការដាំកូនឈើនេះ មិនត្រឹមតែជាការចូលរួមចំណែកថែរក្សាបរិស្ថាន និងបង្កើនគម្របបៃតងនៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងចម្បងក្នុងការ «ដាំដុះឱ្យមានជីវិត» ធានាឱ្យបាននូវការលូតលាស់ និងការថែទាំកូនឈើទាំងនោះឱ្យបានគង់វង្ស ដើម្បីបង្កើនសោភ័ណភាពដងផ្លូវ និងសម្រស់ធម្មជាតិក្នុងមូលដ្ឋាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *