ព្រៃវែង: នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពី៖ តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានពន្ធនាគារខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានសាខា ប.ស.សខេត្ត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ប្រធានគយចល័តផ្លូវជាតិលេខ១ និង៨ ប្រធានច្រកទ្វារព្រំដែនទាំង៦ ក្រុមការងារនៃនាយកដ្ឋានប្រតិបត្តិការក្នុងប្រទេស និងក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត សរុបចំនួន ១០០ រូប។
ក្នុងកិច្ចប្រជុំនោះដែរបានធ្វើបទអន្តរាគមន៍ទៅលើ៖
១-បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង
២-បទអន្តរាគមន៍ ស្តីពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តរាយការណ៍ដោយ៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត – ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៣-បទអន្តរាគមន៍ ស្តីពីការអភិវឌ្ឍន៍មូលដ្ឋាន
៤-បទអន្តរាគមន៍ ស្តីពីការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
៥-មតិចូលរួមរបស់ សមាជិក សមាជិកា នៃអង្គប្រជុំ
៦-បញ្ហាផ្សេងៗ៕

